ភ្នំពេញ៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាក្រុមលេខាធិការយុវជនក្រៅប្រព័ន្ធថ្នាក់ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា សូមសម្តែងអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់ សេចក្តីទុកចិត្តនាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះដើម្បីធ្វើជានាយករដ្ឋមន្រ្តីដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជានាយករដ្ឋមន្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលុប ដែលបានបង្ហាញឆន្ទៈតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។
ឯកឧត្តម យឿន យឿត សូមបួងសួងដល់គុណព្រះរតនត្រ័យ សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូ សខភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សំបូរសប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជា និច្ចនិរន្តរ៍តរៀងទៅ៕
