ភ្នំពេញ៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ផ្ញើសារលិខិតអបអរសាទរ និងជូនពរជូនឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។

ក្នុងនាមលោកស្រី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តមសន្តិបណ្ឌិតទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕



