ភ្នំពេញ៖ លោកមេធាវី ផាត់ ពៅស៊ាង ផ្ញេីលិខិតអបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាសម្រាប់អាណត្តិទី៧។
លោកមេធាវី ផាត់ ពៅស៊ាង ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តម អង្គ វង្សវឌ្ឍានា ទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕