អ៊ុយក្រែន៖ យន្តហោះចម្បាំងរុស្ស៊ីចំនួន ៥ គ្រឿង ត្រូវបានបំផ្ទុះដោយអ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈដែលចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី កំពុងត្រូវបានបាញ់ចេញពីក្នុងទឹកដីរបស់ខ្លួន។
ការអះអាងរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ បានធ្វើឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ប្រភពចារកម្មដែលមានទំនាក់ទំនងនឹងការវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសដ៏ជ្រៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមវិច្ឆេទករ។
ក្រសួងបានគូសបញ្ជាក់ពីការបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងធុន Tupolev Tu-22 កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានទ័ពអាកាសSoltsy-2 ភាគខាងត្បូងទីក្រុង St Petersburg ចម្ងាយប្រហែល៤០០ម៉ាយពីព្រំដែនអ៊ុយក្រែន ដោយនិយាយថា វាមិនទំនងទេដែលថា យានដ្រូនដែលបានបុកកម្ទេចយន្តហោះនោះ ត្រូវបានចាប់ផ្តើមដំណើរការពីប្រទេសអ៊ុយក្រែន។
ក្រសួងនេះ បានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យានអាកាសគ្មានមនុស្សបើក(UAV)ដែលដូចឧទ្ធម្ភាចក្រនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

