ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។
វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។
អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។
យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

