ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។
មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។
នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។
ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

