មូលដ្ឋានសុខាភិបាលបានត្រៀមខ្លួន អនុវត្តគោលនយោបាយពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋ

2023/08/23 06:40:07 pm        256

ភ្នំពេញ៖ តាមរយៈការប្ដេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានូវការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ក្នុងនោះ គោល​នយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់​សុខភាព​ជាសកល ស្របពេលនេះបណ្តាមូលដ្ឋានសុខាភិបាលបានប្រកាសត្រៀមខ្លួន អនុវត្ត​នយោបាយ​អាទិភាពនេះសំដៅផ្តល់សេវាសុខភាពឲ្យបានទូលំទូលាយបំផុតជូនដល់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត អេង គឹមបូរារិទ្ធ អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែសីហានេះថា ​មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានសុខាភិបាល​សាធារណៈនានា បច្ចុប្បន្ន បានអនុវត្តគោលនយោបាយផ្តល់សេវាសុខាបាលរបស់រាជរដ្ឋាភិបាល​ឆ្ពោះទៅរកក្របដណ្តប់សុខភាពជាសកលយ៉ាងសកម្មភាព ដោយក្នុងនោះ អ្នកជំងឺនានា​ដែលមានបណ្ណ ប.ស.ស មានបណ្ណមូលនិធិសមធម៌សុខាភិបាល ម.ស.ស មានបណ្ណសមធម៌ ឬហៅបណ្ណក្រីក្រ ឬមានបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈជាដើម​អាចអញ្ជើញ​មកទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺគ្រប់ប្រភេទ ដោយមិន គិតថ្លៃសេវាឡើយ។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ​និងមានការពេញចិត្តជាខ្លាំងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មីរបស់កម្ពុជា ចំពោះការប្តេជ្ញាចិត្តអនុវត្តនូវគោលនយោបាយការពង្រីក​សេវា​ថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលជាគោលនយោបាយ​អាទិភាពទី១។

សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅ​រកការគ្របដណ្តប់​សុខភាព​ជាសកលនេះរបស់រាជរដ្ឋាភិបាលថ្មីនេះ ​គឺធ្វើឡើងស្របតាមកម្មវិធីគោល​នយោបាយ​អង្គការ​សុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់​សេវាសុខាភិបាល ពិនិត្យថែទាំសុខភាព ​និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា ​និងដូចៗគ្នា ពី​រាជរដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm