លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​ដោយ​ផ្ទាល់​ជា​លើកដំបូង​នៅ​តុលាការ​

2021/05/25 09:50:30 pm        150

មីយ៉ាន់ម៉ា៖ មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច លោកស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​ផ្ទាល់ជា​លើកដំបូង ​ចាប់​តាំង​ពី​យោធាបាន​ចាប់ខ្លួន​លោកស្រី នៅ​ពេល​ដណ្ដើម​អំណាចកាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។

​មេធាវី​របស់​លោក​ស្រី​ម្នាក់ លោក Min Min Soe និយាយ​ថា លោកស្រី Suu Kyi អាច​ជួប​ជា​មួយ​ក្រុម​អ្នកការពារ​ក្តី​របស់​លោកស្រី​ប្រហែល​ ៣០​នាទី មុន​សវនាការ​ចាប់ផ្ដើមនៅ​តុលាការ​ពិសេស​មួយ ដែល​បង្កើតដោយ​ក្រុមប្រឹក្សា​ទីក្រុង​ក្នុង​រដ្ឋធានី​ណៃពីដោ។ ក្រុម​មេធាវី​បាន​ជួប​ជាមួយ​លោក Win Myint ដែល​ជា​ប្រធានាធិបតីរបស់​រដ្ឋាភិបាលលោកស្រី Suu Kyi ខណៈ​ទីប្រឹក្សា​រដ្ឋ និង​លោកប្រឈមមុខ​បទចោទប្រកាន់​ដូចគ្នា​។ ការ​បង្ហាញ​ខ្លួនរបស់​លោកស្រី Suu Kyi កាលពី​លើក​មុនធ្វើឡើង​តាមរយៈ​បណ្ដាញ​វីដេអូ ហើយ​លោកស្រីមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវីរបស់​លោក​ស្រីណា​ម្នាក់​ឡើយ​។ ​លោក Min Min Soe និយាយ​ថា លោក​ស្រី Suu Kyi ចង់​ប្រាប់​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យរបស់​លោក​ស្រី នឹង​ឈរ​នៅ​ជាមួយ​ពួកគេ​។

លោក Min Min Soe និយាយ​បន្ទាប់ពី​សវនាការ​ថា លោកស្រី​និយាយ​ថា ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើតសំរាប់​ប្រជាជន គណបក្ស​នេះ​នឹង​នៅ​តែ​មាន ដរាបណា​មាន​ប្រជា​ជន​។ លោកស្រី​បាន​បង្ហាញ​ខ្លួន​ដោយ​សំដៅ​ទៅលើ ការ​គំរាម​របស់​របប​យោធាក្នុង​ការ​រំលាយ​គណបក្ស​។ ​សវនាការ​របស់​លោក​ស្រីពាក់ព័ន្ធ​ទៅនឹង​បទ​ចោទ​ប្រកាន់​ចំនួន ​៦ រួមមាន​មានការ​រំលោភ​លើ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ, ការ​ចោទ​ប្រកាន់​បំពាន​ការ​រឹតត្បិត​ការ​ឆ្លង​រាលដាលជំងឺ​កូ​វិត​-19 អំឡុង​យុទ្ធនា​ការបោះឆ្នោតឆ្នាំ​២០២០, ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង​សំរាប់​អង្គរក្ស​របស់​លោក​ស្រី, ការប្រើប្រាស់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​វិទ្យុ​ទាក់ទង និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានដែល​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ជា​សាធារណៈ​​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm