ប្រមុខការទូតកម្ពុជាថ្មី ប្តេជ្ញាដឹកនាំវិស័យការទូតកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា

2023/08/23 07:00:27 pm        634

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជាថ្មី ប្តេជ្ញាដឹកនាំវិស័យការទូតកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា។

ការប្តេជ្ញារបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ​បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី កាលពីម្សិលមិញនេះ។

នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងការថ្លែងអំណរគុណចំពោះការអនុញ្ញាត​របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​ក្នុងការផ្តល់ឱកាសឲ្យបានចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសនឹង​បំពេញភារកិច្ច និងកាតព្វកិច្ចក្នុងវិស័យការទូតឲ្យបន្តទទួល​បានកិត្យានុភាពយូរង្វែងបន្ថែមទៀត។

ជាមួយគ្នា ក្នុងនាមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្មី ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពី​ការពង្រឹងមូលដ្ឋាន​គ្រឹះវិស័យការទូត តាមរយៈពង្រឹងទៅលើវិទ្យាស្ថានជំនាញ​ការទូត យកចិត្តទុកដាក់ជំរុញមន្រ្តីការទូតវ័យឆ្លាត រួមទាំងកែសម្រួលយន្តការចាំបាច់ដល់​តម្រូវ​ការក្នុងវិស័យការទូតនេះផងដែរ។

ដោយឡែកជុំវិញវិស័យការទូតក្នុងតំបន និងអន្តរជាតិវិញ ឯកឧត្តម សុខ ចិន្តាសោភា បានប្តេជ្ញា​ចិត្តខ្ពស់​ក្នុងនាមអ្នកបន្តវេនវិស័យការទូត ​អនុវត្តប្រឆាំងចំពោះការ​ជ្រៀតជ្រែត​ចូលផ្ទៃក្នុងកម្ពុជា ក៏ដូចជា​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដ៏ទៃ ហើយគោរពផលប្រយោជន៍គ្នា​ទៅវិញទៅមក។

លើសពីនេះ ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងថា វិស័យការទូតបានក្លាយជាមរតកដ៏ថ្លៃថ្លា​កើតចេញ​ពីសម្តេចតេជោ ហ៊ុន សែន ដែលលជាប្រមុខការទូតទី១ របស់កម្ពុជា និងឥស្សរជនជំនាញ​លើ​វិស័យការទូតឆ្នើម២រូបទៀត ​គឺឯកឧត្តម ហោ ណាំហុង និងឯកឧត្តម​ ប្រាក់ សុខុន ដែលបានចូលរួម​ចំណែកធ្វើឲ្យកេ្តរ៍ដំណែលដ៏ពិសិដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែលេចធ្លោនូវកិត្យានុភាព​ជាតិទាងក្នុងតំបន់ និងអន្តរជាតិ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm