អាមេរិក៖ ការស្លាប់របស់កុមារក្នុងហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយបណ្ឌិតសភាពេទ្យកុមារអាមេរិក។
ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យមរណភាពរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទិនានុប្បវត្តិវិជ្ជាពេទ្យផ្នែកកុមារ របស់គេហទំព័រ AAP បានរកឃើញថា កុមារចំនួន៤.៧៥២នាក់បានស្លាប់ ដោយសាររបួសទាក់ទងនឹងកាំភ្លើងក្នុងឆ្នាំ២០២១ ជាឆ្នាំចុងក្រោយបង្អស់ដែលទិន្នន័យអាចរកបាន ដោយកើនឡើងពីចំនួន៤.៣៦៨នាក់ក្នុងឆ្នាំ២០២០ និងចំនួន៣.៣៩០នាក់ក្នុងឆ្នាំ២០១៩។
អំពើហិង្សាដោយអាវុធ គឺជាមូលហេតុទីមួយនៃការស្លាប់លើកុមារនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០២០មក។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយ ខណៈសមាជិកសភារដ្ឋ Tennessee បានបើកសមួយប្រជុំពិសេសស្តីពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅទីក្រុង Nashville កាលពីដើមឆ្នាំនេះ ដែលបានសម្លាប់កុមារចំនួន៣នាក់ និងគ្រូបង្រៀន៣នាក់ផងដែរ។
ការសិក្សានេះបានបង្ហាញបន្ថែមថា កុមារស្បែកខ្មៅមានចំនួនប្រហែល៦៧% នៃការធ្វើអត្តឃាតដោយការបាញ់ប្រហារ ខណៈដែលកុមារស្បែកសមានប្រហែល៧៨% នៃការធ្វើអត្តឃាតដោយប្រប្រាស់កាំភ្លើង៕


