កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សម្រេចអនុញ្ញាតឱ្យផ្សារស្អាងខាងជើង ស្ថិតក្នុងស្រុកស្អាង បើកដំណើការឡើងវិញ ចាប់ពីថ្ងៃស្អែកនេះតទៅ។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ អាជីវករនៅផ្សារស្អាងខាងជើង និងប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃសម្លាប់មេរោគជាប្រចាំ។
អភិបាលខេត្តកណ្ដាល ក៏បានប្រាប់ទៅអាជ្ញាធរស្រុកស្អាង ឱ្យសម្របសម្រួលការបើកដំណើរការផ្សារមួយនេះឡើងវិញ ជាមួយការរៀបចំនូវវិធានការបង្ការការឆ្លងមេរោគកូវីដ-១៩ផងដែរ៕
