អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ខ្លួនកំពុងដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីចិនដែលបន្ត «ការធ្វើសមានកម្មដោយបង្ខំ» របស់កុមារនៅក្នុងតំបន់ទីបេតិ៍ ជាទីដែលក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិនិយាយថា កុមារចំនួន១លាននាក់ត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេ។
នៅក្នុងសកម្មភាពចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកលើទីក្រុងប៉េកាំង បើទោះបីជាមានការបន្តកិច្ចសន្ទនាកម្រិតខ្ពស់ឡើងវិញក៏ដោយ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ការរឹតត្បិតទិដ្ឋាការដល់មន្ត្រីចិនដែលនៅពីក្រោយគោលនយោបាយផ្តល់អាហារូបករណ៍របស់រដ្ឋ។
ចាប់តាំងពីឆ្នាំ២០២១មក សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន ពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់មួយផ្សេងទៀត គឺតំបន់ស៊ីនជាំង តាមរយៈអ្វីដែលក្រុមមន្ត្រីសហរដ្ឋអាមេរិក ក្រុមសិទ្ធិមនុស្ស និងសាក្សីនិយាយថា គឺជាបណ្តាញដ៏ធំនៃជំរំពលកម្មដោយបង្ខំ ប៉ុន្តែប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនេះបាននិយាយថា ការរឹតបន្តឹងថ្មីនេះនឹងអនុវត្តចំពោះមន្ត្រីបច្ចុប្បន្ន និងអតីតមន្រ្តី ដែលពាក់ព័ន្ធនឹងគោលនយោបាយអប់រំនៅទីបេតិ៍ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយលើកឡើងពីច្បាប់សម្ងាត់របស់សហរដ្ឋអាមេរិកស្តីពីកំណត់ត្រាទិដ្ឋាការ៕

