ភ្នំពេញ៖ ក្រុមពលករ និងសិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ការចេញអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ពលករបានលើកឡើងព្រមៗគ្នាថា បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។
