ពលរដ្ឋជប៉ុនរស់នៅទីក្រុងតូក្យូ ព្រួយបារម្ភចំពោះការបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima

2023/08/23 03:19:32 pm        156

នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋជប៉ុនរស់នៅក្នុងទីក្រុងតូក្យូ និយាយថា ពួកគេនៅតែព្រួយបារម្ភ រយៈពេល ១ថ្ងៃមុនពេលរដ្ឋាភិបាលបញ្ចេញទឹកបន្សាបវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ។ 

 ទឹកបន្សាបវិទ្យុសកម្មជាង ១លានម៉ែត្រគូប នឹងត្រូវបញ្ចេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ពីរោងចក្រដែលប្រតិបត្តិការដោយក្រុមហ៊ុនអគ្គិសនីក្រុងតូក្យូ Tepco គឺជារោងចក្រមួយដែលរងការរិះគន់យ៉ាងខ្លាំងពីចិន និងក្រុមប្រជានេសាទក្នុងស្រុក ដែលមានការព្រួបារម្ភថាវានឹងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ 

 ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុននិយាយថា ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរនេះ គឺមានសុវត្ថិភាព ។ 

 ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបើកភ្លើងខៀវផែនការមួយនេះកាលពីកក្កដា ដោយពួកគេនិយយាថា វាឈានដល់កម្រិតស្តង់ដាអន្តរជាតិ ហើយផលប៉ះពាល់ដែលវាមានចំពោះមនុស្ស និងបរិស្ថាន មានតិចតួចប៉ុណ្ណោះ ។ 

 ដោយឡែក ភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅក្នុងប្រទេសជប៉ុន ពុំមានក្តីកង្វល់នោះទេ ។ 

 លោក Brett Rallings ដែលជាភ្ញៀវទេសចរវ័យ ៥៤ឆ្នាំមួយរូបមកពីប្រទេសអូស្រ្តាលី និយាយថា បើសិនជាក្រុមអ្នកវិទ្យាសាស្រ្តនិយាយថាមិនអី វាប្រហែលជាគ្មានបញ្ហានោះទេ ។ 

 លោកបន្តថា ពួកយើងមិនមែនរស់នៅក្នុងពិភពលោកដ៏ល្អឥតខ្ចោះនោះទេ ពួកយើងបំពុលវាគ្រប់ពេល ។ ពួកយើងរំពឹងថាព្រះម៉ែធម្មជាតិ នឹងជួយដោះស្រាយបញ្ហាមួយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am