
ប្រជាពលរដ្ឋស៊ីរីរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុង Sweida របស់ជនជាតិដើមភាគតិច Druze ដើម្បីតវ៉ាប្រឆាំងនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ហើយនិងការហក់ឡើងខ្ពស់តម្លៃប្រេងឥន្ធនៈ ។
រូបភាពវីដេអូឃ្លីប ឃើញក្រុមបាតុករ នាំគ្នាស្រែកតវ៉ា និងគ្រវីទង់ជាតិនៅទីលានចតុរង្គ Al-Sayr ។
ប្រទេសសីរី បានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលគេមើលឃើញរូបិយបណ្ណរបស់ពួកគេ ធ្លាក់ចុះខ្លាំងបំផុតបើធៀបនឹងប្រាក់ដុល្លារ ។
រដ្ឋាភិបាលនិយាយថា ការកាត់បន្ថយកម្មវិធីឧបត្ថម្ភធនដើម្បីជួយដោះបន្ទុករដ្ឋដែលត្រូវព្រនុងទណ្ឌកម្មលោកខាងលិចមួយនេះ នឹងប៉ះពាល់តែអ្នកមានប៉ុណ្ណោះ ប៉ុន្តែក្រុមបាតុកម្មជាច្រើន និយាយថា ចំណាត់ការបែបនេះ កាន់តែបង្កការលំបាកកាន់តែខ្លាំងដល់រាស្រ្តសាមញ្ញ ដែលរងគ្រោះអស់រយៈពេល ១ទសវត្សរ៍មកហើយដោយសារសង្រ្គាម ហើយបច្ចុប្បន្ន ពួកគេ កំពុងពិបាករកស៊ីចិញ្ចឹមជីវិត និងគ្រឿងផ្គត់ផ្គង់មូលដ្ឋាន ស្របពេលដែលអតិផរណាហក់ឡើងខ្ពស់ ហើយប្រាក់ចំណូលទាប ។
ដោយឡែក ក្រុមអាជ្ញាធរស៊ីរី បានដាក់ការស្តីបន្ទោសការលំបាកបែបនេះ ទៅលើទណ្ឌកម្មលោកខាងលិច ។
គួរឲ្យដឹងថា មាននូវបាតុកម្មផងដែរកាលពីខែមុន ជុំវិញការធ្លាក់ចុះប្រាក់ចំណូលនៅតាមតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក Basar Al Assad ៕
