
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Grant Shapps បានប្រកាសអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេស នឹងធានាកិច្ចព្រមព្រៀងហិរញ្ញវត្ថុវនាំចេញតម្លៃ ២៤៥លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីទិញឥន្ធនៈនុយក្លេអ៊ែរពីក្រុមហ៊ុនផលិត ដែលរួមទាំងក្រុមហ៊ុនអង់គ្លេសផងដែរ ។
ប្រព័ន្ធថាមពលអ៊ុយក្រែន រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីកាលពីរដូវរងារមុន ធ្វើឲ្យពួកគេពឹងផ្អែកលើក្រុមហ៊ុនថាមពលនុយក្លេអ៊ែរចាស់ៗរបស់ខ្លួន ដែលផ្គត់ផ្គង់ប្រហែលពាក់កណ្តាលប៉ុណ្ណោះនៃថាមពេលសម្រាប់ប្រទេសមួយនេះ មុនពេលសង្រ្គាម ។
លោក Shappsនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះនឹងធានាថា ពួកយើងនឹងផ្តល់ជូនដើម្បីជួយអ៊ុយក្រែនធានាថា ឥន្ធនៈនុយក្លេអ៊ែររបស់ពួកគេមិនត្រូវឆ្លងកាត់រុស្ស៊ីនៅពេលអនាគតនោះទេ ។
លោកនិយាយថា ប្រភពមួយក្នុងចំណោមប្រភពទាំងនោះ នឹងជារបស់ក្រុមហ៊ុន Urenco គឺជាក្រុមហ៊ុនឥន្ធនៈនុយក្លេអ៊ែរដែលមានចំណែករបស់អង់គ្លេស ។
លោក Shappsបានបំពេញទស្សនកិច្ចផងដែរទៅកាន់សាលាមតេយ្យសិក្សារបស់ក្មេងប្រុសអ៊ុយក្រែនដែលគ្រួសាររបស់គេ ត្រូវបានរដ្ឋមន្រ្តីរូបនេះ ទទួលយកនៅពេលចាប់ផ្តើមផ្ទុះសង្រ្គាម ក្រោយពួកគេរត់ភៀសខ្លួនចេញពីទីក្រុងគីវ ៕