ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសថា បានរកឃើញមនុស្ស ៧នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៧នាក់នេះ ត្រូវបានរកឃើញលើពលរដ្ឋជាស្ត្រី ៥នាក់ និងបុរស ៣នាក់ ក្នុងនោះរកឃើញ ពលរដ្ឋ ៣នាក់ទៀតនៅស្រុកពារាំង អ្នកភូមិ ២នាក់ទៀតនៅស្រុកព្រះស្ដេច និងនៅឃើញ ១ករណីៗនៅស្រុកពាមជរ និងស្រុកកញ្ជៀច។
គិតត្រឹមថ្ងៃម្សិលមិញនេះ ខេត្តព្រៃវែង បានរកឃើញមនុស្សសរុប ២៨៣នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅក្នុងខេត្តមួយនេះ ក្នុងនោះអ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត។
បើតាមរដ្ឋបាលខេត្តព្រៃវែង អ្នកជំងឺកូវីដ-១៩សរុប ១៤៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និង ១៣៦នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕
