ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងការបន្តអភិវឌ្ឍប្រទេស

2023/08/23 10:45:42 pm        25

ភ្នំពេញ ៖ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។​ ក្នុងនោះពលករទាំងអស់ បានជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីចំពោះការបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

លោក​ ពេជ្រ​វីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ហុងសុង នៃប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ខែសីហា បានសម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។ លោកជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ។ 

លោកថា៖ “” 

ទន្ទឹមនឹងនោះ ពលករខ្មែរមួយក្រុមទៀត ក៏បានបញ្ជាក់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹងនិងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា។ ពលករទាំងអស់ពឹងទៅលើនាយករដ្ឋមន្ត្រីថ្មីដែលនឹងតម្កល់ស្មារតីជាតិ បម្រើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ 

ការចេញមកអបអរសាទររបស់ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសគឺធ្វើឡើងបន្ទាប់ពី​រដ្ឋ​សភា​នៃ​នីតិ​កាល​ទី​៧ ​ ​បាន​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តចំពោះគណៈរដ្ឋមន្ត្រីថ្មីដែលមានលោកបណ្ឌិតហ៊ុន ម៉ាណែតជាប្រមុខ។

សូមបញ្ជាក់ថា ក្នុងថ្ងៃផ្តល់សេចក្តីទុកចិត្តលើសុពលភាពរបស់គណៈរដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន​ ម៉ាណែត បានចេញសារនយោបាយធានាចំនួន៥ចំណុច។ ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បង្កើតការងារធ្វើ ការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការ ជាដើម។ 

ទី៤ ធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន និងអនាគតតាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។ និងទី៥​ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតងដែលឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។ 

គួររំលឹកថា​ក្រៅពីពលករដែលនៅប្រទេសហើយនោះ ពលរដ្ឋនៅក្នុងប្រទេសក៏សម្តេចការអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មី ហើយជាពិសេសនាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែតចំពោះការដឹកនាំរបស់លោកក្នុងអាណត្តិទី៧នេះ។ ពលរដ្ឋជឿជាក់ព្រមៗគ្នាថា លោកនឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍បន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm