អុីរ៉ាក់ ៖ ប្រភពថាមពលពីរដែលដឹងអំពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា បាននិយាយឲ្យពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ និងសមភាគីទួរគី មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមការនាំចេញប្រេងភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ឡើងវិញភ្លាមៗទេ ប៉ុន្តែបានយល់ព្រមធ្វើកិច្ចពិភាក្សាបន្ថែមទៀត នាពេលអនាគត។
ប្រទេសទួរគី បានផ្អាកលំហូរប្រេង កាលពីថ្ងៃទី២៥ ខែមីនា បន្ទាប់ពីសេចក្តីសម្រេចមជ្ឈត្តកម្ម ដោយសភាពាណិជ្ជកម្មអន្តរជាតិ(ICC) បានបញ្ជាឲ្យទីក្រុងអង់ការ៉ាបង់ប្រាក់សំណងការខូចខាតដល់ទីក្រុងបាក ដាដចំនួន ១,៥ពាន់លានដុល្លារសម្រាប់ការនាំចេញប្រេងដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលតំបន់ឃើដឌីស្ថាន (KRG)ចន្លោះឆ្នាំ២០១៤ និង ២០១៨។
ប្លុកនេះមានប្រេងភាគច្រើនដែលមានប្រភពមកពីតំបន់ពាក់កណ្តាលស្វយ័តឃើតរបស់ប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ក្រសួងប្រេង បាននិយាយថា លទ្ធផលនៃកិច្ចប្រជុំនោះ គឺអនុញ្ញាតឲ្យប្រទេសទួរគី និងអ៊ីរ៉ាក់បញ្ចប់ការថែទាំបំពង់បង្ហូរប្រេង មុនពេលចាប់ផ្តើមលំហូរប្រេងឡើងវិញ។

