ព្រះមហាក្សត្រអេស្ប៉ាញ តែងតាំងលោក Feijoo មកពីគណបក្សអភិរក្សនិយមសម្រាប់ទទួលតំណែងនាយករដ្ឋមន្ត្រី

2023/08/23 11:23:35 pm        75

អេស្ប់ាញ់ ៖ យោងតាមប្រធានសភាជាន់ទាប លោកស្រី Francina Armengol បានឲ្យដឹងថា ព្រះមហាក្សត្រ Felipe របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ បានតែងតាំងមេដឹកនាំរបស់គណបក្សជាជនអភិរក្សនិយម People's Party (PP) លោក Alberto Nunez Feijoo ដើម្បីទៅប្រឈមនឹងការបោះឆ្នោតរបស់សភា សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ ទ្រង់បានសម្រេចព្រះទ័យបែបនេះ បន្ទាប់ពីបានពិគ្រោះជាមួយតំណាងនៃគណបក្សនានា ដែលទទួលបានអាសនៈសភា ក្នុងការបោះឆ្នោតដែលនៅរកមិនទាន់ឃើញដំណោះស្រាយ កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បីបានដឹងពីបុគ្គល ដែលពួកគេនឹងផ្ដល់សំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតតែងតាំងនេះ។

ខណៈដែលរូបលោកបានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ សម្រាប់ការត្រាស់បង្គាប់នេះ លោក Feijoo បានបង្ហោះនៅលើវេទិកាផ្ញើសាររបស់បណ្ដាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថា៖ «យើងនឹងផ្តល់សំឡេងដល់ពលរដ្ឋជាង ១១លាននាក់ ដែលចង់បានការផ្លាស់ប្តូរ ស្ថិរភាព និងការសម្របសម្រួលជាមួយរដ្ឋាភិបាល ដែលការពារសមភាពរបស់ជនជាតិអេស្ប៉ាញទាំងអស់»។

សុំបញ្ជាក់ថា គ្មានគណបក្ស ឬក្រុមណាមួយ ទទួលបានអាសនៈភាគច្រើនដាច់ខាតនោះឡើយ ក្នុងការបោះឆ្នោតសកល មុនអាណត្តិនេះ។ គណបក្ស PP របស់លោក Feijoo បានឈ្នះអាសនៈច្រើនជាងគេ គឺចំនួន ១៣៧អាសនៈ ហើយរហូតមកទល់នឹងពេលនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣៥នាក់ផ្សេងទៀត ក្នុងនោះរួមទាំងសំឡេងមកពីគណបក្សស្ដាំនិយម Vox ផងដែរ សម្រាប់ការគាំទ្រសរុបចំនួន ១៧២សំឡេង។ 

លោក Feijoo នឹងត្រូវការការគាំទ្រពីសមាជិកសភាចំនួន ១៧៦នាក់ ក្នុងចំណោមសមាជិកសភាចំនួន ៣៥០នាក់របស់សភាជាន់ទាប ដើម្បីទទួលបានតំណែងនាយករដ្ឋមន្ត្រី ឬបើបរាជ័យនោះ សំឡេងគាំទ្រភាគច្រើនដាច់ខាតត្រូវចូលដល់ការបោះឆ្នោតលើកទី២។ ប្រសិនបើរូបលោកមិនទទួលបានជោគជ័យទៀតនោះ ព្រះមហាក្សត្រត្រូវជ្រើសរើសបេក្ខភាពថ្មី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm