មនុស្ស ៨នាក់ បានស្លាប់ ក្រោយមានទឹកជំនន់ ក្នុងលូបង្ហូរទឹក ក្នុងទីក្រុងម៉ស្គូ អំឡុងពេលធ្វើដំណើរកម្សាន្ត

2023/08/23 11:26:28 pm        181

រុស្ស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា សមាជិក ៨នាក់នៃក្រុមទេសចរ ដែលកំពុងរុករកផ្លូវរូងក្រោមដីក ក្នុងប្រព័ន្ធលូបង្ហូរទឹក នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ (ទី២០ ខែសីហា) ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីមិនបានត្រៀមខ្លួន និងភ័យស្លន់ស្លោ ពេលមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ។

ជនរងគ្រោះដែលកំពុងធ្វើដំណើរមើលទន្លេក្រោមដី ដែលគេស្គាល់ថា Neglinka ត្រូវបានគេជឿថា បានជាប់នៅក្នុងនោះ ដោយសារកម្រិតទឹក ដែលឡើងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ ហើយមិនអាចគេចឡើងមកខាងក្រៅបាន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលលង់ទឹកស្លាប់នោះ មានមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ និងសមាជិកក្រុមដំណើរកម្សាន្តចំនួន ៧នាក់ ក្នុងនោះរួមមានទាំងអនីតិជនផងដែរ។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា «សាកសពរបស់អ្នកចូលរួមដំណើរកម្សាន្តទាំងអស់ ត្រូវបានរកឃើញ» ហើយ ដោយបន្ថែមថា ការកំណត់អត្តសញ្ញាណជនរងគ្រោះជាផ្លូវការ កំពុងដំណើរការ។

អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានហៅឧបទ្ទវហេតុនេះថា ជា «សោកនាដកម្មដ៏គួរឲ្យរន្ធត់» នៅលើបណ្ដាញសង្គម ហើយបានសម្តែងការចូលរួមរំលែកទុក្ខរបស់លោកជាមួយក្រុមគ្រួសារនៃជនរងគ្រោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm