អង់គ្លេស ៖ ដោយធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសប៉ូឡូញចូលទៅក្នុងអ៊ុយក្រែនក្នុងសប្តាហ៍នេះ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីគិតដល់មនុស្សរាប់លាននាក់ ដែលបានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា នៅពេលដែលលោក វ្ល៉ាឌីមៀ ពូទីន បើកការវាយប្រហារយ៉ាងឃោរឃៅលើប្រទេសរបស់ពួកគេ។
ដោយឡើងជិះលើរថភ្លើង ខណៈពេលដែលមីស៊ីលរបស់រុស្សី បានធ្លាក់ដូចទឹកភ្លៀង ពួកគេនឹងមានការភ័យខ្លាចចំពោះជីវិតរបស់ពួកគេ មិនដឹងថាអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា ឬសម្រាប់មនុស្សជាទីស្រឡាញ់នៅពីខាងក្រោយនោះ។
តើពួកគេនឹងចិញ្ចឹមកូនដោយរបៀបណា? តើគេនឹងឃើញប្តីរបស់ពួកគេរស់រានមានជីវិតឬទេ? តើពួកគេនឹងមានផ្ទះសម្រាប់ត្រឡប់ទៅវិញដែរឬទេ?
ខ្ញុំបានឮអំពីទុក្ខលំបាកដ៏គួរឲ្យភ័យខ្លាចនេះដោយផ្ទាល់ពី ស្នេហ្សហាណា ចាយគីណា (Snezhana Chaykina) កូនប្រុសពៅរបស់នាង នីកាតា (Nikita) និងជីដូនរបស់នាង គឺហានណា(Hanna) ដែលបានស្នាក់នៅជាមួយគ្រួសាររបស់ខ្ញុំក្រោមគម្រោង Homes for Ukraine (ផ្ទះសម្រាប់អ៊ុយក្រែន) អស់រយៈពេលមួយឆ្នាំ បន្ទាប់ពីមានការលុកលុយ។
ពួកគេកំពុងរស់នៅក្នុងទីក្រុងគីវ នៅពេលដែលលោកពូទីន បានចាប់ផ្តើមទម្លាក់គ្រាប់បែកដោយមិនរើសមុខ ហើយត្រូវរត់ទៅលាក់ខ្លួននៅក្នុងលេណដ្ឋានបណ្តោះអាសន្ននៅក្នុងបន្ទប់ក្រោមដីនៃអគាររបស់ពួកគេ ខណៈដែលការផ្ទុះបានធ្វើឲ្យកក្រើកទីក្រុងនេះ។

