អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាដើម្បីបញ្ជាក់ប្រទេសអ៊ីស្រាអែល, ប៉ាឡេស្ទីន និងតួអង្គក្នុងតំបន់ ក្នុងការកសាងបទឈប់បាញ់នៅតំបន់ហ្គាហ្សាកាលពីសប្ដាហ៍មុន ដោយដាក់នូវការងារជាមូលដ្ឋានសំរាប់ការបន្តកិច្ចពិភាក្សាសន្តិភាព ដែលជាប់គាំងរយៈពេលជាយូរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា លោក Blinken ធ្វើទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសអ៊ីស្រាអែល, តំបន់ West Bank, ហ្សកដានី និងអេហ្សីប ដែលជាជំនួបកម្រិតខ្ពស់របស់រដ្ឋបាល លោក Biden លើវិបត្តិដែលបានផ្ទុះឡើងកាលពីដើមខែនេះ។ យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា គោលដៅចម្បងរបស់លោក Blinken នឹងជាការជំរុញបទឈប់បាញ់ក្នុងក្តីសង្ឃឹមថា នឹងមានជាដរាប និងពិភាក្សាពីការចូលជាបន្ទាន់នូវជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សា ដែលបញ្ជាក់ពីតម្រូវការសំរាប់ការបញ្ចប់អំពើហិង្សាក្នុងទីក្រុងប្រទេសអ៊ីស្រាអែល និងដាក់ការងារជាមូលដ្ឋានសំរាប់ការវិលត្រឡប់ទៅរកកិច្ចពិភាក្សាសន្តិភាព។ ខណៈដែលលោក Blinken នឹងជួបជាមួយមេដឹកនាំប្រទេសអ៊ីស្រាអែល, អាជ្ញាធរប៉ាឡេស្ទីន, អេហ្សីប និងហ្សកដានី លោកនឹងមិនជួបជាមួយនរណាម្នាក់មកពីចលនាសកម្មប្រយុទ្ធក្រុមហាម៉ាស់ ដែលគ្រប់គ្រង់តំបន់ហ្គាហ្សាឡើយ។
លោក Matthew Lee អ្នកនិពន្ធផ្នែកការទូតរបស់សារព័ត៌មាន AP និយាយថា ក្រុមហាម៉ាស់ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាអង្គការភេរវកម្ម និងគ្មានទំនាក់ទំនងផ្ទាល់ណាមួយឡើយជាមួយក្រុមនេះ។ រដ្ឋបាលលោក Biden ទំនងជាប្រឈមមុខចំពោះសម្ពាធពីសំណាក់ម្ចាស់ជំនួយអន្តរជាតិ ដែលបានផ្តល់ជំនួយរាប់ពាន់លានដុល្លារ ចូលក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លាញក្រោយជម្លោះ។ លោក Matthew Lee និយាយថា យើងស្ថិតក្នុងដំណាក់កាលដំបូង ដែលត្រូវកសាងឡើងវិញនូវភាពជឿជាក់ និងទំនុកចិត្តលើភាគីទាំងពីរ ហើយវាពិបាកនឹងជឿ។ លោក Blinken នឹងជួបជាមួយមេដឹកនាំជាច្រើនរូបរបស់អាជ្ញាធរប៉ាឡេស្ទីន ទទួលខុសត្រូវដោយប្រធានគណបក្ស Fatah ដែលបែងចែកលោក Mahmoud Abbas៕
អត្ថបទ៖ ប៊ុនថន