ទួគី ៖ សារព័ត៌មានទួរគី T24 បានរាយការណ៍កាលពីថ្ងៃទី២២ ខែសីហាថា រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) នឹងទៅបំពេញទស្សនកិច្ចប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៥ ខែសីហា។
ប្រភពនៅក្នុងក្រសួងការបរទេសរបស់ទីក្រុងអង់ការ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោកហ្វីដាន ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលបានចាប់ផ្តើមនៅថ្ងៃនេះ (ថ្ងៃទី២២) លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃទី២៥ ខែសីហា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងគីវ លោក ហ្វីដាន ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងសមុទ្រខ្មៅ ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននិងទំនាក់ទំនងទ្វេភាគី។

