ឯកឧត្ដម ហេង សួរ ចុះជួប និងហូបបាយជាមួយកម្មករ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2023/08/24 02:44:50 am        171

ភ្នំពេញ៖ ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន១ថ្ងៃភ្លាម ឯកឧត្ដម ហេង សួរ បានចុះសួរសុខសទុក្ខ និងហូបអាហារថ្ងៃត្រង់ជាមួយកម្មករដោយឥតព្រាងទុកនៅរោងចក្រម៉េងដាហ្វូតវៀ។ រោងចក្រដែលមានទីតាំងនៅតាមផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមនេះ មានកម្មករចំនួនជិត៣០០០នាក់ដែលកម្មករមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់ ហើយក្នុងនោះ មានសហជីពមូលដ្ឋានជាង២០។ 

ក្នុងជំនួបឥតព្រាងទុកនៅថ្ងៃនេះ ឯកឧត្ដម ហេង សួរ តាមរយៈឡេក្រាមផ្លូវការ បានសុំទោសដល់កម្មករដែលឯកឧត្ដមបានចុះទៅដោយមិនបានប្រាប់មុន។ ក្រោយទទួលទានអាហារ និងដើរទស្សនកិច្ចមួយជុំហើយ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសរសើរពីរសជាតិម្ហូបនៅរោងចក្រម៉េងដាថា ឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។

ទន្ទឹមនិងនោះរដ្ឋមន្ត្រីក្រសួងការងារថ្មីរូបនេះ ក៏មិនភ្លេចពីរំលឹកពីជំនួបផ្លូវការរវាងកម្មករ រដ្ឋបាល ប្រធានផ្នែក នៃរោងចក្រនេះ ដែលបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ និងជំនួបជាមួយ​ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ 

បើតាមលោកហេង សួរ កម្មករទាំងអស់បាននឹករឭកដល់សម្តេចតេជោ ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។

រដ្ឋមន្ត្រីរូបនេះក៏បញ្ជាក់ពីគោលបំណងរបស់កម្មករដែលចង់ជួបឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនាពេលដ៏ខ្លីខាងមុខនេះដែរ។ 

ក្នុងពិធីជួបក្រៅផ្លូវការនោះ កម្មការិនីរោងចក្រ ម៉េង ដា ដែលបានចូលរួមហូបបាយជាមួយដែរនោះ លោកស្រី គល់ យ៉ា បានបង្ហាញពីក្តីរំភើបព្រោះថាវត្តមានរបស់មន្ត្រីជាន់ខ្ពស់មកជួបជាមួយកម្មករ។ លោកស្រីថា នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កម្មករព្រោះថាមិន ងាយមានឥស្សរជនមកហូបបាយ និងសួរសុខទុក្ខផ្ទាល់ដល់រោងចក្រនោះទេ។ 

យ៉ាងណាក៏ដោយក្រោយចុះជួបស្ងាត់ៗនេះ ឯកឧត្ដមហេង សួរដែលទើបចូលកាន់តំណែងថ្មី បានណែនាំឱ្យទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយកម្មករឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm