រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់អះអាងថា ការវាយប្រហារដោយយានដ្រូនលើទីក្រុងម៉ូស្គូ ស្ថិតក្រោមច្បាប់អន្តរជាតិ

2023/08/24 03:54:36 am        223

នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Behrbockបាននិយាយការពារដល់ការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែនលើរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ដោយលោកស្រីអះអាងថា វាស្របតាមច្បាប់អន្តរជាតិ ។ 

 គួរឲ្យដឹងថា ទីក្រុងម៉ូស្គូ តែងតែរងការវាយប្រហារដោយយានដ្រូនជាញឹកញាប់ ហើយរុស្ស៊ីអះអាងថា អ៊ុយក្រែនគឺជាអ្នកវាយប្រហារ ។  

ពេលសួរពីការវាយប្រហារដោយយានដ្រូនលើទីក្រុងម៉ូស្គូនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Czavkna លោកស្រី Behrbock និយាយថា អ៊ុយក្រែនមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនឯង ពីព្រោះថាពួកគេរងការវាយប្រហារដោយរុស្ស៊ី ។ 

ដោយកត់សំគាល់ឃើញថា រុស្ស៊ីតែងតែបើកការវាយប្រហារឥតឈប់ឈរលើគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាជង្រុកគ្រាប់ធុញ្ញជាតិ មន្ទីរពេទ្យ និងព្រះវិហារនៅក្នុងប្រទេសអ៊ុយក្រែននោះ លោកស្រី Behrbock និយាយថា អ៊ុយក្រែនការពារខ្លួនឯងក្នុងដែនច្បាប់អន្តរជាតិ ។ 

ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន ២គ្រឿងនៅជិតទីក្រុងម៉ូស្គូ ហើយនិងបានបាញ់ទម្លាក់យានដ្រូន ២គ្រឿងទៀត នៅតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន ។ 

យោងតាមការអះអាងរបស់អភិបាលតំបន់ទីក្រុងម៉ូស្គូ បានឲ្យដឹងថា មនុស្សយ៉ាងហោច ២នាក់ បានរងរបួស ពេលដែលបំណែកយានដ្រូនអ៊ុយក្រែនដែលត្រូវបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ធ្លាក់លើផ្ទះពួកគេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm