
ស៊ីរ៉ែន បានរោទិ៍ឡើងនៅថ្ងៃពុធនេះ ខណៈប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធការពារដែនអាកាសនៅទូទាំងប្រទេសលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៦ឆ្នាំមកនេះ ដើម្បីប្រឆាំងការគំរាមមីស៊ីលនិងនុយក្លេអ៊ែរដែលកំពុងកើនឡើងពីសំណាក់ប្រទេសកូរ៉េខាងជើង ប៉ុន្តែពលរដ្ឋជាច្រើនបានធ្វើព្រងើយចំពោះការអំពាវនាវដើម្បីឲ្យស្វែងរកទីជម្រក។
រដ្ឋាភិបាល បានណែនាំជាថ្មីចំពោះការធ្វើឲ្យសមយុទ្ធនេះទៅជាសមយុទ្ធការពារជនស៊ីវិល Ulchi ប្រចាំឆ្នាំ ដែលបានធ្វើរួមគ្នាជាមួយសមយុទ្ធខែលការពារសេរីភាពអ៊ុលឈី (Ulchi Freedom Shield) ដែលកងទ័ពប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីធ្វើឲ្យប្រសើរការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើង ឬភាពអាសន្នដ៏ទៃទៀត។
មេដឹកនាំសហគមន៍ ក្នុងសម្លៀកបំពាក់ព័ណ៌លឿង និងមានមួក មានសញ្ញាសម្គាល់ការពារជនស៊ីវិល បានស្នើឲ្យពលរដ្ឋចេញពីដងផ្លូវរយៈពេលប្រហែល១៥នាទី មុនការប្រកាសអាសន្ន ត្រូវបានបន្ធូរបន្ថយ។ ប៉ុន្តែអ្នកថ្មើរជើងជាច្រើនពុំបានយកចិត្តទុកដាក់ចំពោះការស្នើសុំទាំងនោះទេ ឬប្រញាប់ប្រញាល់ស្វែងរកទីជម្រកដែលបានត្រៀមទុក ឬនៅតាមកន្លែងទំនេរក្រោមដីដែលនៅក្បែរនោះឡើយ។