នាយករដ្ឋមន្ត្រីថៃថ្មី លោក សេដ្ឋា ចូលកាន់តំណែងដោយមានការគាំទ្រពីព្រះមហាក្សត្រ

2023/08/24 04:36:25 am        304

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានចូលកាន់តំណែង នៅថ្ងៃពុធ (ទី២៣ សីហា) ដោយមានការយល់ព្រមពីព្រះមហាក្សត្រ ដោយរូបលោកត្រូវដឹកនាំក្រុមរដ្ឋាភិបាលចម្រុះដ៏ចម្រូងចម្រាស ក្នុងនោះរួមមានទាំងគណបក្សគាំទ្រយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារផងដែរ។

ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ (Pheu Thai) ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយមហាសេដ្ឋីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។

បុរសវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់អះអាង ក្នុងទទួលបានតំណែងនេះ ដោយការបោះឆ្នោត ក្នុងសភា កាលពីថ្ងៃអង្គារ ពោលគឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីលោក ថាក់ស៊ីន បានត្រឡប់ចូលមកប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ហើយភ្លាមអតីតនាយករដ្ឋមន្ត្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារលើសំណុំរឿងពុករលួយចាស់។

លោក សេដ្ឋា បានទទួលព្រះរាជានុញ្ញាតជាលាយលក្ខណ៍អក្សររបស់ព្រះមហាក្សត្រ Maha Vajiralongkorn ឲ្យបង្កើតរដ្ឋាភិបាលក្នុងពិធីមួយ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ នៅម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១១ព្រឹក ម៉ោងសកល) ហើយទំនងជានឹងមានការប្រកាសគណៈរដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតយល់ព្រម លោក សេដ្ឋា បានសន្យាថា នឹងនាំមកនូវឯកភាពសម្រាប់ប្រទេស និងលើកកម្ពស់គោលនយោបាយដែលនឹងដោះស្រាយវិបត្តិ នានានិងជំរុញប្រទេសរីកចម្រើនទៅមុខ។ លោកក៏បានសន្យាថា នឹងលើកកម្ពស់បរិយាប័ន និងការគ្រប់គ្រង ដើម្បីផលប្រយោជន៍សម្រាប់ពលរដ្ឋថៃគ្រប់រូប ដោយសន្យាថា នឹងធ្វើឲ្យមានយុគសម័យថ្មីនៃការផ្លាស់ប្តូរ។

សូមបញ្ជាក់ថា គណបក្សភឿថៃ បានឈ្នះឆ្នោតលំដាប់ទី២ ប៉ុណ្ណោះ តែគណបក្សបោះជំហានទៅមុខ (Move Forward) ដែលឈ្នះលំដាប់ទី១ មិនអាចទទួលបានគាំទ្រគ្រប់គ្រាន់ពីការបោះឆ្នោតនៃសម័យប្រជុំសភាទាំង២ ដើម្បីឲ្យប្រធានរបស់ខ្លួន គឺលោក Pita Limjaroenrat ក្លាយជាអ្នកនាយកមន្ត្រីបាន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm