ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានថ្លែងថា ការគាំទ្រជឿទុកចិត្តដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក៏ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការទាំងអស់គ្នា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបង្ហាញនូវការស្រឡាញ់ពេញចិត្តនិងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលជាឈាមថ្មីរបស់អ្នកជំនាន់ក្រោយជាអ្នកបន្តវេននៃអ្នកជំនាន់មុនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានបន្សល់ទុកនូវមរតក ជាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររាប់ទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា អ្នកបន្តវេនជំនាន់ក្រោយនេះ ហ្នឹងបន្តដឹកនាំនាវាកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះ កាន់តែរីកចម្រើនថ្កុំថ្កើងឡើងថែមទៀត៕


