AFC Cup៖ ភ្នំពេញក្រោន វាយបកទម្លាក់ Tampines Rover បន្ទាប់ពីរបូត ២គ្រាប់មុន

2023/08/24 04:57:35 pm        658

ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានឡើងវគ្គចែកពូល(Group Stage)​ នៃ​ពាន​រង្វាន់ ​AFC Cup 2023 ហើយ ក្រោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC​ របស់​សិង្ហបុរី​ ក្នុងលទ្ធផល ៣-២ ក្នុងវគ្គជម្រុះ Play-Off កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Jalan Besar នេះ ក្រុមម្ចាស់ផ្ទះ Tampines Rover FC ​បាន​បើក​ការ​នាំមុខ​ក្រុមជើងឯកលីគកំពូលកម្ពុជា ២គ្រាប់មុន ដោយខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ុង​តេណេ​ហ្គ្រោ ​Boris Koptovic នៅនាទីទី៩ និងនាទី២៤ មុនកីឡាករ Yudai Ogawa​ ស៊ុត​ពី​ចម្ងាយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន ​១​គ្រាប់វិញ នៅនាទី៤៣ នៃចុងវគ្គទី១ ។

បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមសិង្ហក្រហមភ្នំពេញក្រោន ខណៈ​ក្រោយ​ចាប់ផ្ដើមលេងប្រមាណ ៧នាទី នៃវគ្គទី២ ភ្នំពេញក្រោន ក៏រកបាន ២គ្រាប់ផ្ទួនៗ ដោយ​កីឡាករ Andrés Nieto នៅនាទី៥២ និងកីឡាករ Hintaro Shimizu នៅនាទី៥៣ ហើយ លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួត ដែលនាំឲ្យភ្នំពេញក្រោន ទទួលបានជ័យជម្នះ ៣-២ និង​ទម្លាក់ក្រុម Tampines Rover FC ត្រឹមវគ្គ Play-Off នេះតែម្ដង ។

ជាមួយការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះដ៏ភ្ញាក់ផ្អើលនេះ នាំឲ្យក្រុមភ្នំពេញក្រោន ឡើង​ទៅ​វគ្គ​ចែក​ពូល  នៃពានរង្វាន់ AFC Cup 2023 ដែលគ្រោងនឹងធ្វើការចាប់ឆ្នោតនាពេលឆាប់ៗខាងមុខ គ្រា​ដែលការប្រកួតវគ្គចែកពូលនេះ គ្រោងនឹងចាប់ផ្ដើមពីពាក់កណ្ដាលខែកញ្ញា រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៣ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        329

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm