ឥណ្ឌា៖ ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ខណៈបេសកកម្មទៅកាន់ភពព្រះចន្ទរបស់ខ្លួន ក្លាយបេសកកម្មលើកដំបូងដែលបានចុះចតនៅក្នុងតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ។
តាមរយៈដំណើរវិវឌ្ឍន៍នេះ ឥណ្ឌាចូលរួមជាមួយក្លឹបពិសេសនៃប្រទេសមួយចំនួន ដើម្បីសម្រេចបាននូវការចុះចតសម្ពាធស្រាលនៅលើភពព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។
យានអវកាសចន្ទ្រាយាន-៣ (Chandrayaan-3)របស់ឥណ្ឌា ក្លាយជាបេសកកម្មអវកាសដំបូងគេដែលចុះចតនៅជិតប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលត្រូវបានគេជឿថាមានប្រភពទឹកកក។
យានអវកាសរបស់ឥណ្ឌា បានចុះចតនៅលើភពព្រះចន្ទ កាលពីថ្ងៃទី២៣សីហា ក្នុងបេសកកម្មមួយដែលត្រូវគេមើលឃើញថា ជារឿងដ៏អស្ចារ្យក្នុងការស្រាវជ្រាវនៅលើភពព្រះចន្ទ និងជំហររបស់ឥណ្ឌា ក្នុងនាមជាប្រទេសមហាអំណាចផ្នែកអវកាស ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយានចុះចតស្រដៀងគ្នានេះរបស់រុស្ស៊ី បានធ្លាក់នៅលើភពព្រះចន្ទ៕

