កិច្ចព្រមព្រៀងដើម្បីពង្រីកក្រុមប្រទេស BRICS នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេ បានជាប់គាំងនៅក្នុងការចរចាម៉ោងទី១១ នៅឯកិច្ចប្រជុំកំពូលមេដឹកនាំកាលពីថ្ងៃពុធដោយគំរាមកំហែងប៉ះពាល់ដល់មហិច្ឆិតារបស់ប្លុកនេះក្នុងការផ្តល់ឲ្យពិភពលោកខាងត្បូងមួយនេះ កាន់តែមានឥទ្ធិពលថែមទៀតក្នុងកិច្ចការពិភពលោក។
កិច្ចព្រមព្រៀងដើម្បីពង្រីកឥទ្ធិពលរបស់ក្រុមប្រទេសសមាជិក BRICS ដែលបច្ចុប្បន្ន មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អាចអនុញ្ញាតឲ្យប្រទេសដែលចាប់អារម្មណ៍រាប់សិប ប្រទេសស្វែងរកការចូលរួម ខណៈដែលទីក្រុងប៉េកាំង និងម៉ូស្គូជំរុញឱ្យប្រែក្លាយក្រុមប្លុកនេះទៅជាសមរភូមិទប់ទល់នឹងលោកខាងលិច។
ការជជែកវែកញែកលើការពង្រីកខ្លួនបានឈានដល់របៀបវារៈកំពូលនៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២២ដល់២៤សីហា នៅទីក្រុង ចូហានណេស្បើក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ។ ហើយខណៈសមាជិកក្រុមប្រទេស BRICS ទាំងអស់បានបង្ហាញជាសាធារណៈនូវការគាំទ្រសម្រាប់ការរីកលូតលាស់របស់ប្លុកនេះ មានការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំអំពីចំនួនប៉ុន្មាន និងលឿនប៉ុណ្ណា។
រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី ណាហេឌី ភែនឌ័រ (Naledi Pandor) បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំក្រុមប្រទេស BRICS បានយល់ព្រមលើយន្តការសម្រាប់ពិចារណាការបញ្ចូលសមាជិកថ្មី។
ក្រុមមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា មានប្រទេសជាង៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយប្លុកសមាជិកក្រុមប្រទេស BRICS៕

