អត្តពលិកអង់គ្លេស Josh Kerr ឈ្នះមេដាយមាសរត់ ១៥០០ ម៉ែត្រពិភពលោកនៅហុងគ្រី

2023/08/24 05:17:20 pm        208

អត្តពលិកអង់គ្លេស Josh Kerr ធ្វើឱ្យមានរឿងភ្ញាក់ផ្អើលក្រោយឈ្នះមេដាយមាសវិញ្ញាសារត់ ១៥០០ ម៉ែត្រនៃការប្រកួតកីឡាអត្តពលកម្មជើងឯកពិភពលោកនៅទីក្រុង Budapest ប្រទេស​ហុង​គ្រី​ ក្រោយយកឈ្នះម្ចាស់មេដាយមាសអូឡាំពិក Jakob Ingebrigsten។

កាលពីឆ្នាំ ២០២២ ជើងឯកពិភពលោកដូចគ្នាកីឡាករន័រវេស Ingebrigsten ក៏បរាជ័យ​នៅ​ចំនុច​ដូចគ្នា​នេះក្រោមស្នាដៃកីឡាករអង់គ្លេស Jake Wightman ហើយឆ្នាំ ២០២៣ នេះ​ទៀត​កីឡាករ​អង់គ្លេស Josh Kerr បានធ្វើរឿងដូចឆ្នាំមុនដោយយកឈ្នះ Ingebrigsten នៅចំនុច ២០០ ម៉ែត្រចុងក្រោយដដែល។

ងាកមកការប្រកួតផ្នែកនារីវិញ វិញ្ញាសារត់ ៤០០ ម៉ែត្រ កីឡាការិនីមកពីសាធារណរដ្ឋដូមីនីកង់ Marileidy Paulino ជាអ្នកឈ្នះមេដាយមាសដោយមកដល់ទីព្រ័ត្រដាច់គេ។

វិញ្ញាសាបន្តទៀតនេះគឺរត់ ៤០០ ម៉ែត្រផ្លោះរបងបុរស ជ័យ​ជំនះ​មេដាយ​មាស​បា​ន​ទៅ​កីឡាករ​ន័រវេស Karsten Warholm ដែលម្ចាស់កំណត់ត្រាពិភពលោក និង​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ក្រោយ​មក​ដល់​ទីព្រ័ត្រប្រើពេល ៤៦ វិនាទី ៨៩។

ចុងក្រោយនេះវិញ្ញាសាលោតកំពស់ប្រើថ្នោល កីឡាការិនីអាមេរិក Katie Moon និង​កីឡាការិនី​អូស្រ្តាលី ​Nina Kennedy សម្រេចចិត្ត​កាន់​មេដាយ​មាស​រួម​គ្នា​បន្ទាប់​ពី​កីឡាការិនី​ទាំង​ពីរ​លោត​បាន​ ៤.៩០ ម៉ែត្រ ហើយបរាជ័យនៅកំពស់ ៤.៩៥ ម៉ែត្រ​ដូចគ្នា​ខណៈ​ការ​ប្រកួត​រវាង​អ្នក​ទាំងពីរ​ប្រើ​ពេល​ដល់ទៅ ២ ម៉ោង ១០ នាទី៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm