កីឡាការិនីវាយសីជប៉ុន Akane Yamaguchi ដែលជាអ្នកការពារតំណែងជើងឯកវាយសីពានរង្វាន់ BWF World Championship បានឈានឡើងវគ្គ ១៦ នាក់ចុងក្រោយហើយក្រោយយកឈ្នះកីឡាការិនីទួកគី Neslihan Arin នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។
កីឡាការិនីវ័យ ២៦ ឆ្នាំ Yamaguchi ប្រើពេលមិនដល់ខ្លះម៉ោងផងដើម្បីយកឈ្នះការប្រកួតនេះដោយលទ្ធផល ២១-៧ និង ២១-១១ លើ Neslihan Arin។
ជាមួយគ្នានោះដែរ កីឡាការិនីឆាយនីសតៃប៉ិ Tai Tzu Ying ក៏បានបន្តដំណើរទៅវគ្គ ១៦ នាក់ចុងក្រោយដែរក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះដាណឺម៉ាក Line Christophersen ២១-១៦ និង២១-១៣។
ងាកមកវិញ្ញាសារវាយគូចម្រុះបុរស-នារី ដៃគូថៃកីឡាករ Dechapol Puavaranukroh និងកីឡាការិនី Sapsiree Taerattanachai បានយកឈ្នះដៃគូហុងកុងកីឡាករ Chun Man និងកីឡាការិនី Tse Ying Suet ដោយលទ្ធផល ២១-១៣ និង ២១-១៤៕ អត្ថបទ៖នាង សុភាវុធ


