ដូមីនិក៖ ព្យុះត្រូពិក Franklin បានវាយបក់បោកមកលើសាធារណៈរដ្ឋដូមីនិក កាលពីថ្ងៃពុធ បណ្តាលឲ្យតាមដងផ្លូវនានាមានទឹកជន់លិចខ្លាំង។
នៅក្នុងទីក្រុង Santo Domingo ( សាំង ដូម៉ាំង) ទឹកកើនឡើងខ្ពស់ និងមានរលកខ្លាំងបោកបក់មកច្រាំង ខណៈពលរដ្ឋក្នុងតំបន់ ដើរកាត់ទឹកតាមដងផ្លូវដែលបានជន់លិច។
មជ្ឈមណ្ឌលព្យុះកំណាចជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ព្យុះដែលបាននាំមកខ្ល់បក់ក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់ឆ្លងកាត់ឆ្នេរភាគខាងត្បូង កោះ Hispaniola កាលពីយប់ថ្អៃអង្គារនិងមានភ្លៀងធ្លាក់កម្រិត១០អ៊ិញ ឬ២៥សង់ទីម៉ែត្ររហូតដល់ថ្ងៃពុធ និងមានកម្រិត១៥អ៊ិញ នៅកន្លែងដាច់ស្រយ៉ាលមួយចំនួន ដែលការជន់លិចកំពុងបង្កការគំរាមកំហែងដល់អាយុជីវិត។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់សាធារណៈរដ្ឋដូមិនិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា មនុស្ស៣១២នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រក ហើយខេត្តចំនួន២៥ កំពុងស្ថិតក្រោមការប្រកាសអាសន្នព័ត៌ក្រហម និងខេត្តចំនួន៧ទៀតក្រោមការប្រកាសអាសន្នព័ណ៌លឿង៕

