អាមេរិក៖ សហរដ្ឋអាមេរិក បានិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តការលក់ទៅឲ្យកោះតៃវ៉ាន់នូវឧបករណ៍សេនស័រទំនើបសម្រាប់យន្តហោះចម្បាំងរបស់កោះនេះ ជាការធ្វើឲ្យប្រសើរឡើងចុងក្រោយ ខណៈការព្រួយបារម្ភកើនឡើងជុំវិញប្រទេសចិន។
ក្រសួងការបរទេស បាននិយាយថា ក្រសួងបានជូនដំណឹងដល់សភានូវការលក់ប្រព័ន្ធតាមដាននិងស្វែងរករបស់យន្តហោះ F-16 និងឧបករណ៍ពាក់ព័ន្ធដើម្បីជួយកោះតៃវ៉ាន់រក្សាសមត្ថភាពការពារអាចទុកចិត្តបាន។
ការលក់ឧបករណ៍នេះ នឹងជួយកោះតៃវ៉ាន់ ទប់ទល់បាននូវការគំរាមកំហែងនៅពេលបច្ចុប្បន្ននិងអនាគត ដោយការរួមចំណែកដល់សមត្ថភាពអ្នកទទួលដើម្បីការពារដែនអាកាសរបស់ខ្លួន ផ្តល់សន្តិសុខប្រចាំតំបន់ និងបង្កើនសមត្ថភាពការងារផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក តាមរយៈកម្មវិធីយន្តហោះ F-16 របស់ខ្លួន។
ប្រព័ន្ធថ្មីនេះ ត្រូវបានកសាងដោយក្រុមហ៊ុន Lockheed Martin ធ្វើឲ្យប្រសើរឡើងសមត្ថភាពយន្តហោះប្រយុទ្ធ ដើម្បីការពារការគំរាមកំហែងនៅដែនអាកាស ដែលបង្កើនឱកាសជាច្រើននៃការនៅគង់វង្សរបស់យន្តហោះ F-16 អំឡុងពេលប្រយុទ្ធ។
សហរដ្ឋអាមេរិក ទទួលស្គាល់ពីការអះអាងរបស់ទីក្រុងប៉េកាំង ប៉ុន្តែ រយៈកាលពីជាង៤ទសវត្សរ៍មកនេះ បានលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដើម្បីធានាបាន ស្វ័យការពាររបស់កោះនេះ៕

