អារ៉ាប់៖ ពលរដ្ឋអារ៉ាប់រាប់រយនាក់ បានចេញធ្វើបាតុកម្ម កាលពីថ្ងៃពុធនៅក្នុងបុណ្យសពរបស់មេដឹកនាំសហគមន៍ដែលបានស្លាប់ ដោយបង្ហាញពីកំហឹងជាអ្វីដែលពួកគេនិយាយថា ជាការបរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការកើនឡើងអំពើហិង្សាឧក្រិដ្ឋកម្មដែលកំពុងរាលដាលនៅសហគមន៍របស់ពួកគេ។
ក្រុមអ្នកកាន់ទុក បានក្រវីទង់ជាតិព័ណ៌ខ្មៅ និងពាក់អាវយឺតព័ណ៌ខ្មៅ មានរូបថតលោក Abdelrahman Kashua អាយុ៥៥ ជានាយកនៅក្រុង Tira នៅអ៊ីស្រាអែលភាគកណ្តាល និងជាឪពុកមានកូន៥នាក់ ដែលពួកគេបាននិយាយថា ជា«ជនរងគ្រោះនៃកំណែទម្រង់» ដែលការស្លាប់របស់លោកនៅមិនទាន់បានដោះស្រាយនៅឡើយ។
ពលរដ្ឋអារ៉ាប់យ៉ាងហោចណាស់១៥០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ចាប់តាំងពី ខែមករា ដែលមានអ្នកស្លាប់និងរងរបួសច្រើនជាងទ្វេរដងនៅអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ នគរបាល និយាយថា ពួកគេបានបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់។
សមាជិកសភាលោក Iman Khatib-Yasin នៅក្នុងបញ្ជីអារ៉ាប់រួមនៃសាសនាអ៊ីស្លាម បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្មាននណាម្នាក់សុវត្ថិភាពនោះទេ កូនៗរបស់យើងគ្មានសុវត្ថិភាពឡើយ។ អារម្មណ៍នោះ បានគ្របដណ្តប់លើសហគមន៍របស់យើងដែលខ្វះសុវត្ថិភាព។
នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បាននិយាយថា ការស្លាប់របស់លោក Kashua's បានឆ្លងកាត់ខ្សែបន្ទាត់មួយ និងបាននិយាយឡើងវិញពីការសន្យារបស់លោក ចំពោះការជាប់ពាក់ព័ន្ធទីភ្នាក់ងារស៊ើបអង្កេតក្នុងស្រុក Shin Bet ដើម្បីបំបាត់ឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់៕

