កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចរោងចក្រត្រាក់ទ័រ Kumsong កាលពីថ្ងៃពុធជាមួយនឹងប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គឺលោកស្រី គីម យ៉ូចុង (Kim Yo Jong )ចំពេលមានវិបត្តិស្បៀងអាហារដែលកំពុងបន្ត។
ដំណើរទស្សនកិច្ចនេះដែលអមដោយក្រុមមន្ត្រីជាន់ខ្ពស់ បានមើលឃើញថា មេដឹកនាំរូបនេះ ជំរុញឲ្យរោងចក្រដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ ដែលលោកចាត់ទុកថា ជាអាជីវកម្មដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសនេះ។
របាយការណ៍ បាននិយាយថា លោកគីម ក៏បានអំពាវនាវឲ្យមានគោលដៅកំណត់ ដើម្បីធ្វើទំនើបកម្មដំណើរការផលិតគ្រឿងយន្តកសិកម្មរបស់ប្រទេស ហើយដើម្បីឲ្យវាឈានដល់កម្រិត«លំដាប់ពិភពលោក។
ប្រទេសកូរ៉េខាងជើង បាននិងកំពុងជំរុញវិស័យកសិកម្ម ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហារ។ អ្នកវិភាគមួយចំនួន បាននិយាយថា រោងចក្រnនេះ ក៏អាចផលិតគ្រឿងបន្លាស់សម្រាប់យានបាញ់មីស៊ីលផងដែរ។
រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង ដែលត្រូវបានគេចោទប្រកាន់ពីបទចាត់ចែងទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន បាននិយាយកាលពីដើមឆ្នាំនេះថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង«នៅតែអាក្រក់» ទោះបីជាមានការកើនឡើងតិចតួចនៃពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។


