ថៃ៖ លោកសេដ្ឋាថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានប្ដេជ្ញានាំមកនូវឯកភាពសម្រាប់ប្រទេសរបស់លោក និងលើកកម្ពស់គោលនយោបាយអាចដែលដោះស្រាយវិបត្តិនានា និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។
នៅក្នុងសុន្ទរកថានៅតាមទូរទស្សន៍រដ្ឋ បន្ទាប់ពីត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ របស់ប្រទេសថៃ លោក សេដ្ឋា ដែលជាមហាសេដ្ឋី អចលនទ្រព្យ រូបនេះ បានប្ដេជ្ញាជំរុញបរិយាប័ន និងយកចិត្តទុកដាក់ រាល់ផលប្រយោជន៍ទាំងអស់ប្រទេសប្រជាជនថៃ ដោយសន្យានាំមកនូវយុគសម័យថ្មីនៃការផ្លាស់ប្តូរ ។ លោកនិយាយថា រដ្ឋាភិបាលថៃនឹងធ្វើការដើម្បីផលប្រយោជន៍សាធារណៈ។
លោកបានបញ្ជាក់ជាថ្មីថា រយៈពេល៤ឆ្នាំ ក្រោមការដឹកនាំរបស់លោក នឹងធ្វើឲ្យមានការផ្លាស់ប្ដូររយៈពេល៤ឆ្នាំ។ លោកក៏បាន និយាយផងដែរពីវិបត្តិនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច ប្រាក់ចំណូលជាតិ ការចំណាយ សុខមាលភាពប្រជាជន សន្តិសុខ សង្គម ការទូត បរិស្ថាន ច្បាប់ យុត្តិធម៌ និងអំពើពុករលួយ
លោក Srettha ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ កាលពីថ្ងៃទី២២ខែសីហាសប្ដាហ៍នេះ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ៤៨២សំឡេង ។ បន្ទាប់ពីទទួលបានព្រះរាជានុម័តពីព្រះមហាក្សត្រ លោកបានចូលរួមជាមួយក្រុមគណបក្សចម្រុះ១១គណបក្សដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕

