ចិន៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស្វែងរកការបន្តរយៈពេល៦ខែនូវកិច្ចព្រមព្រៀងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយប្រទេសចិន ដើម្បីឲ្យ ខ្លួនអាចធ្វើការចរចាជាមួយទីក្រុងប៉េកាំងដើម្បី«ពង្រឹង» កិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងដ៏សំខាន់នេះ ដែលបានចុះហត្ថលេខា នៅពេលដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៩ ហើយបានបន្តជាថ្មីរៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីពេលនោះមក បានបង្ហាញថា គូប្រជែងភូមិសាស្ត្រនយោបាយនេះ អាចសហការគ្នាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសជាបន្តបន្ទាប់។
ប៉ុន្តែក្តីបារម្ភអំពីសមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន និងការលួចសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានសំណួរថាតើកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា (STA) ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី២៧ ខែសីហានេះ គួរតែបន្តឬយ៉ាងណា?
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការបន្តរយៈពេល៦ខែដ៏ខ្លីនេះ នឹងរក្សាកិច្ចព្រមព្រៀងនេះ ឲ្យនៅជាធរមាន ខណៈពេលដែលយើងស្វែងរកសិទ្ធិអំណាច ដើម្បីធ្វើការចរចាដើម្បីកែប្រែនិងពង្រឹងលក្ខខណ្ឌរបស់STA។ វាមិនផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការបន្តរយៈពេលវែងនោះទេ»៕
