កម្មករ-កម្មការិនីរំពឹងថា រាជរដ្ឋាភិបាលថ្មីនឹងបន្តជំរុញវិស័យកាត់ដេរឱ្យប្រសើរនិងមានការដំឡើងប្រាក់ ឈ្នួល

2023/08/24 06:49:57 pm        182

ភ្នំពេញ៖ កម្មករ-កម្មារិនីរោងចក្រ បានបង្ហាញជំនឿលើការដាក់ដឹកនាំរបស់នាយករដ្ឋមន្រ្តី អាណិត្តទី៧នេះ នឹងបន្តអភិវឌ្ឍវិស័យកាត់ដេរឱ្យកាន់តែរីកចម្រើនថែមទៀត និងមានការដំឡើង​ប្រាក់ឈ្នួលកាន់តែខ្ពស់ ដើម្បីលើកស្ទួយជីវភាពកម្មករ-និយោជិត ។

បន្ទាប់ពីការប្រកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះ របស់ឯកឧត្ដមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត អំពីការគិតគូរបន្តដំឡើងប្រាក់​ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ​ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារ អាជីពជូនកម្មករនិយោជិត បានធ្វើឱ្យកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅ​តាម​បណ្ដារោងចក្រ ក្នុងខេត្តកណ្ដាល រីករាយសប្បាយចិត្ត ​និងរំពឹងថា ​វិស័យកាត់ដេរ ក្នុង​រាជរដ្ឋាភិបាលថ្មីនេះ ​នឹងកាន់តែមានការីកចម្រើន និងជាពិសេស​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៤ ​នឹងត្រូវដំឡើងបន្ថែម ។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា​សម្រាប់វិស័យ​វាយនភណ្ឌ​កាត់ដេរ សំលៀកបំពាក់ ស្បែកជើង ​និងផលិតផលធ្វើដំណើរ ​និងកាបូប ​អាណត្តិទី៣ ​លើកទី២​ នឹងចាប់ផ្តើម នៅថ្ងៃទី២៨ខែសីហានេះ ជាលក្ខណៈត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត, ភាគី និយោជក និងភាគីរដ្ឋាភិបាល ។ ​មកដល់ឆ្នាំនេះ ​ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ មានចំនួន២០០ដុល្លារ ក្នុងមួយខែ ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm