ការប្រកួតកម្មវិធីយុវជន២១ «សហគ្រិនឌីជីថលនវានុវត្តន៍អាជីវកម្ម» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

2023/08/24 07:14:55 pm        78

ភ្នំពេញ៖ ការប្រកួតកម្មវិធីយុវជន២១ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា លើប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដោយមានសិស្សនិស្សិត ​នៃគ្រឹះស្ថានអប់រំ ​និងសាកលវិទ្យាល័យចំនួន១០ក្រុម ចូលរួមប្រកួត បន្ទាប់ពីធ្វើការជម្រុះជាបន្តបន្ទាប់ ។

ក្នុងពិធីបើកការប្រការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ​នៃកម្មវិធីនេះ​ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ​នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ​ការប្រកួតប្រជែងនេះ ​មានទាំងការផ្ដល់នូវវេទិកាបណ្ដុះបណ្ដាលដល់យុវជន ពាក់ព័ន្ធនឹងធុរៈកិច្ច សហគ្រិនភាព ​និងផ្ដល់ជាវេទិកាប្រកួតប្រជែង តាមរយៈការរៀបចំផែនការ​អាជីវកម្ម ការធ្វើបទបង្ហាញដើម្បីធ្វើការជម្រុះទៅកាន់យកក្រុមជើងឯក ។

លោក បានបន្តថា ចំពោះសមត្ថភាព នៃសិស្សនិស្សិត ដែលបានចូលរួមប្រកួតប្រជែង សុទ្ធសឹង​តែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ​ហើយដើម្បីបង្ហាញពីសុក្រឹតភាព​ តម្លាភាពនោះ ក្រសួង​បានអញ្ជើញគណៈកម្មការមកពីតាមក្រសួងស្ថាប័ន ​និងវិស័យឯកជនមួយចំនួន ដែលមាន​ជំនាញលើវិធានបទ ដើម្បីធ្វើការវាយតម្លៃ និងឲ្យពិន្ទុ ។

ក្នុងឱកាសនោះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍ថា កម្មវិធីយុវជន២១ រៀបចំឡើងក្នុងគោលណបងអភិវឌ្ឍន៍សមត្ថភាព និងប្រែក្លាយ​យុវជនកម្ពុជា នៅក្នុងសតវត្សទី២១ និងបរិបទបដិវត្តឧស្សាហកម្ម៤.០ ​ឲ្យមានជំនាញ និង​បំណិនប្រចាំជីវិត យ៉ាងហោចណាស់ចំនួន៣ គឺវិជ្ជាសម្បទា ​បំណិនសម្បទា និងចរិយាសម្បទា ។

ឯកឧត្តម បានបន្តថថា កម្មវិធីនេះក៏រៀបចំឡើងក្នុងទម្រង់បណ្ដុះបណ្ដាលជំនាញ និងបំណិន​ស្តីពីការរៀបចំគម្រោងអាជីវកម្មបែបឌីជីថល​ និងទម្រង់ប្រកួតប្រជែងដណ្ដើមយកជ័យលាភី ដែលតម្រូវឲ្យសិក្ខាកាមចុះអនុវត្ត ​និងសិក្សាស្រាវជ្រាវជាក់ស្ដែង​ នៅតាមបណ្ដាលសហគ្រាស និងក្រុមហ៊ុនឯកជននានា ដែលកំពុងធ្វើអាជីវកម្មបែបឌីជីថល ។

គួរបញ្ជាក់ថា ការប្រកួតកម្មវិធីយុវជន២១ លើប្រធានសហគ្រិនឌីជីថល៖ ​នវានុវត្តន៍អាជីវកម្ម បាន​ចាប់ផ្ដើមកាលពីខែឧសភា ​ដែលមានគ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យជាង២០​ក្រុមចូលរួម​ប្រកួត បច្ចុប្បន្នជម្រុះនៅសល ១០ក្រុម ហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះ ​ជម្រុះយក៣ក្រុម ប្រកួតគ្នាជ្រើសយកជើងឯក ​១ក្រុម នៅថ្ងៃទី២ ខែតុលា​ ឆ្នាំ២០២៣ខាងមុខ ខណៈនេះ​ជាឆ្នាំទី៣ហើយ នៃព្រឹត្តិការប្រកួតប្រជែងនេះ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm