អាហ្សង់ទីន៖ កាលពីថ្ងៃពុធ (២៣ សីហា) ម្ចាស់អាជីវកម្មនៅទីក្រុងនានា ដែលរងផលប៉ះពាល់ពីការចូលយកទំនិញនៅប្រទេសអាហ្សង់ទីន បានស្ទាក់ស្ទើរក្នុងការត្រឡប់មកបំពេញកាតព្វកិច្ចវិញ ដោយសារតែការភ័យខ្លាចនៃរលកថ្មីនៃការបំផ្លិចបំផ្លាញ។
យោងតាមសាក្សីសារព័ត៌មាន រ៉យទ័រ ទូរទស្សន៍រដ្ឋ និងក្រុមមន្ត្រីបានឲ្យដឹងថា ការលួចតាមហាង និងផ្សារទំនើប ចាប់ពីទីក្រុង Patagonian ភាគខាងត្បូងតំបន់ Bariloche ទៅកាន់តំបន់ស្រា Mendoza និងជុំវិញរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សមួយក្រុមតូចបានលួចចូលហាង លួចអាហារ និងរបស់របរផ្សេងៗទៀត។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Sergio Massa បាននិយាយកាលពីថ្ងៃពុធ (២៣សីហា) ពីទីក្រុងវ៉ាស៊ីនតោនថា ជំនួយរដ្ឋាភិបាលរហូតដល់៧.០០០.០០០ប៉េសូ (១៩.១៥០ដុល្លារ) នឹងត្រូវបានផ្តល់ដល់ជនរងគ្រោះនៃការលួចនេះ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងតំបន់ផ្សេងៗគ្នា ហើយនគរបាលត្រូវបានប្រមូលផ្តុំដើម្បីយាមហាង។ ប្រទេសអាហ្សង់ទីន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិពិភពលោកដ៏សំខាន់មួយ កំពុងប្រឈមនឹងអតិផរណាប្រចាំឆ្នាំនៅកម្រិត១១៣% ដែលកំពុងបង្កឱ្យមានវិបត្តិថ្លៃចំណាយប្រចាំថ្ងៃក្នុងការរស់នៅ។
ការទម្លាក់តម្លៃរូបិយប័ណ្ណប៉េសូយ៉ាងខ្លាំងនាពេលថ្មីៗនេះ បានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កើនឡើងបន្ថែមទៀតក្នុងខែនេះផងដែរ៕

