ចំនួនអ្នកស្លាប់ដោយការបាក់រលំស្ពាននៅរដ្ឋ Mizoram ប្រទេសឥណ្ឌាកើនឡើងដល់២៦នាក់

2023/08/24 07:54:48 pm        167

ឥណ្ឌា៖ ក្រុមនគរបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពានផ្លូវរថភ្លើងនៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានកើនឡើងដល់២៦នាក់។ 

ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំ នៅក្រុង Sairang មានចម្ងាយប្រមាណ២១គីឡូម៉ែត្រភាគពាយព្យ រដ្ឋធានី Aizawl ។

នគរបាលនិយាយថា ខណៈអ្នកស្លាប់១៩នាក់ ត្រូវបានរកឃើញ ហើយការងារជួយសង្គ្រោះដើម្បីស្រង់យកសាកសពដែលនៅសេសសល់ បន្តនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្លាប់ទាំងអស់គឺជាកម្មករ ដែលកំពុងធ្វើការនៅការដ្ឋាននោះ។

រដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga បានសំដែងទុក្ខសោកចំពោះអ្នកស្លាប់ និងសំដែងភាពសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ។

មូលហេតុនៃការបាក់ស្ពាន ពុំទាន់បានដឹងភ្លាមៗនៅឡើយនោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអយៈស្ម័យានរបស់ប្រទេស លោក Ashwini Vaishnaw បានចេញបញ្ជាឲ្យមានការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ និងបានប្រកាសសំណងសម្រាប់ជនរងគ្រោះ។ 

នាយករដ្ឋមន្ត្រី លោក Narendra Modi បានសំដែងភាពសោកសង្រេងរបស់លោកជុំវិញឧបទ្ទវហេតុនេះ នៅក្នុងសារមួយពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងអំឡុងកិច្ចប្រជុំកំពូលប្រទេស BRICS៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm