អង្គការ​សុខភាព​ពិភព​លោកថា​ ពលរដ្ឋ​កម្ពុជា​ មាន​សំណាង​ណាស់​ ដែល​មាន​ឱកាស​បាន​ទទួល​វ៉ាក់សាំង Covid-19

2021/05/25 10:56:17 pm        149

​ភ្នំពេញ ៖ លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ​បាន​លើកឡើងថា ​ពលរដ្ឋ​កម្ពុជា ​មាន​សំណាង​ណាស់​ដែល​មាន​ឱកាស​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 នេះ ហើយ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​ដំបូង​ផង​ដែរ​ ដែល​បាន​ទទួល​នូវ​វ៉ាក់សាំង ​តាមរយៈ​យន្តការ​កូ​វ៉ា​ក់ ខណៈដែល​ប្រទេស​ផ្សេងៗ​ តាម​តំបន់ ​នៅមាន​ការ​ខ្វះខាត​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 សម្រាប់​ការផ្តល់ជូន​ដល់​ពលរដ្ឋ​ខ្លួន ។​

​ការលើកឡើង​ដូចនេះ​របស់ លោកស្រី លី​អាយ​លែ​ន គឺ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី និង​លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ Covid-19 ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​រួមជាមួយ​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំ​ណា​អង្គការ​យូ​នី​ស្វែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា ​ចុះ​ពិនិត្យ​ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើងទៅ ​នៅ​សាលាបឋម​សិក្សា​បាក់​ទូក​ ស្ថិតក្នុង​ខណ្ឌ ៧​មករា នៅ​ថ្ងៃទី​២៥ ​ខែឧសភា​នេះ ។

ក្នុងឱកាស​នោះ​ទៀត​ដែរ លោកស្រី​តំណាង​អោយ​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ​ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច ក៏ដូចជា ​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ​នេះ​ជូន​ប្រជាពលរដ្ឋ ។​

បន្ថែម​ពីនេះ លោកស្រី ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ​និង វិធានការ ៣​ការពារ ៣​កុំ បន្ថែម​ទៀត​ ដើម្បី​ចូលរួម​ទប់ស្កាត់ ​និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ​នេះ​ជាមួយ​រាជរដ្ឋាភិបាល ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm