និស្សិតកសិកម្មថា នឹងនាំគ្នាប្រឡងចូលបម្រើការបច្ចេកទេសកសិកម្មតាមឃុំសង្កាត់

2023/08/24 08:00:21 pm        2.5 K

ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌបច្ចេកទេសកសិកម្ម ដាក់ពង្រាយតាមបណ្តាឃុំសង្កាត់​នានា​ទូទាំងប្រទេស នៅពេលនេះ បណ្តានិស្សិតនានាកំពុងសិក្សា និងខ្លះកំពុងហាត់ការជំនាញ​កសិកម្មខ្លួន​តាមឃុំសង្កាត់ស្រាប់ ​គឺបានសម្តែងរីករាយខ្លាំង ហើយបានត្រៀម​ខ្លួនដាក់ពាក្យ​ប្រឡងចូលក្របខ័ណ្ឌ និងស្ម័គ្រចិត្តចូលបម្រើការងារបច្ចេកទេសកសិកម្ម​នៅតាមឃុំសង្កាត់នានា។

បើតាមបណា្តនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ​បានថ្លែងប្រាប់ BTV​ នៅថ្ងៃទី២៤ ខែសីហានេះថា​ ការអនុវត្តគោល​នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិ៧នេះ លើការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំសង្កាត់នេះ ​គឺជាឱកាសដ៏ល្អខ្លាំងបំផុត និងជំរុញទឹកចិត្តនិស្សិតទាំងអស់នាំគ្នាខំប្រឹងរៀន ត្រៀមប្រឡងចូលក្របខណ្ឌមន្ត្រីបច្ចេកទេស​កសិកម្មទៅបម្រើការនៅតាមឃុំសង្កាត់។

បើតាមប្រជាកសិករប្រកបរបរបណ្តុះកូនរុក្ខជាតិនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា បច្ចុប្បន្ន​ ការប្រកបរបរដាំដំណាំ ​បណ្តុះកូនឈើលក់នេះ ​គឺនៅមានកម្រិត និងចេះដាំ​តៗគ្នា និងមិនមានបច្ចេកទេសដាំបង្កាត់ពូជណានោះទេ ហើយបើមានមន្ត្រីបច្ចេកទេស​កសិកម្មមកដឹកនាំដាំ នឹងជំរុញវិស័យកសិកម្មនៅកម្ពុជាបន្តការរីកចម្រើន។

លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្នខាងនាយកដ្ឋានបុគ្គលិកក្រសួងកសិកម្មកំពុង​សហការ​ជាមួយ​ក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ​១៦០០នាក់ ដើម្បី​ដាក់ពង្រាយ នៅតាមឃុំសង្កាត់ នៅក្នុងឆ្នាំ២០២៤នេះ ​ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​នេសាទ បាននិងកំពុងរៀបចំសាកល្បង ដាក់ពង្រាយមន្ត្រីជាប់កិច្ចសន្យា​ធ្វើការ​ផ្នែកបច្ចេក​ទេសកសិម្ម ចុះធ្វើការស្ម័គ្រចិត្តនៅតាមបណ្តាសង្កាត់ឃុំ ​បានចំនួន១០ឃុំ នៅក្នុងស្រុកជើងព្រៃ​ខេត្តកំពង់ចាម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល​នៅក្នុងអាណត្តិទី៧។

បច្ចុប្បន្ននេះដែរ ក៏មាននិស្សិតសិក្សាបញ្ចប់ឆ្នាំទី៤នៅសកលវិទ្យាល័យ​ភូមិន្ទកសិកម្មប្រមាណ ២០០នាក់ដែរ ​បានស្ម័គ្រចិត្តចុះហាត់ការធ្វើការងារនៅតាមឃុំសង្កាត់តាមខេត្តចំនួន១៣ ហើយ​គ្រប់និស្សិតទាំងនោះ ក៏បានត្រៀមខ្លួនប្រឡង​ចូលក្របខណ្ឌក្រសួងកសិកម្ម ដើម្បីចូល​បម្រើការស្ម័គ្រចិត្តនៅតាមឃុំសង្កាត់ផងដែរ។ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        52
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm