តាកែវ៖ ក្រុមយុវជន បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដោយពួកគេមានក្ដីសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីនេះ នឹងដឹកនាំប្រទេសឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្តទៅទៀត ។
ក្រុមយុវជន នៅក្នុងខេត្តតាកែវ បានលើកឡើងជាមួយនឹងក្ដីរំពឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងកាន់តែមានកិត្តិនាមនៅលើឆាក អន្តរជាតិ ។
ការទទួលដំណែងនេះពិតជាសក្តិសម ព្រោះឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថិមាន ចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទៅមុខយ៉ាង ពិតប្រាកដ ។
ការផ្ដល់ដំណែងនាយករដ្ឋមន្ត្រីដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ អាណត្តិទី៧នេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
ឯកឧត្ដម ចាប់ផ្ដើមការងារដំបូងជានាយករដ្ឋមន្ត្រី ដោយការដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា នេះ ជាមួយនឹងការប្រកាសអនុវត្តគោលនយោបាយសំខាន់ៗជាច្រើន នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ៕អត្ថបទ៖ គុជ វិភាគ