លីបង់៖ ទីបញ្ជាការកងទ័ពលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់កាលពីសប្តាហ៍មុន បានរារាំងជនជាតិស៊ីរីប្រហែល៧០០ មិនឲ្យចូលទៅក្នុងប្រទេសលីបង់ ដោយខុសច្បាប់។
ទីបញ្ជាការនោះ បានដឹងទៀតថា ជនជាតិស៊ីរីទាំងនោះ ត្រូវបានស្ទាក់ចាប់នៅព្រំដែនលីបង់-ស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នា ក្នុងសប្តាហ៍ មុន។
កងកម្លាំងសន្តិសុខលីបង់ បាននិងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរនៃជនភៀសខ្លួនស៊ីរី។
ដោយមានជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ប្រទេសលីបង់ ទទួលបន្ទុកនៃការផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនដ៏ច្រើនបំផុតក្នុងមនុស្សម្នាក់ៗ។ វត្តមានដ៏ធំនៃជនភៀសខ្លួនស៊ីរី បានធ្វើឲ្យមានភាពតានតឹងលើធនធានរបស់ប្រទេសលីបង់ និងបង្កើតឲ្យមានការមិនសប្បាយចិត្តដ៏ទូលំទូលាយ ក្នុងចំណោមពលរដ្ឋរបស់ខ្លួន៕


