WHO៖ ពលរដ្ឋ​កម្ពុជា មាន​សំណាង​ណាស់​ដែល​បានទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

2021/05/25 11:27:59 pm        417

ភ្នំពេញ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ឡើងថា ពលរដ្ឋ​កម្ពុជាមាន​សំណាង​ណាស់ ដែល​បានទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ខណៈ​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក នៅ​ខ្វះខាត​វ៉ាក់សាំង​នេះ សម្រាប់​ការ​ផ្តល់ជូន​ដល់​ពលរដ្ឋ​ខ្លួន​។​

​លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ក្របខណ្ឌ​ទូទាំងប្រទេស និង​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​ស្វែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែឧសភា​នេះ បាន​ចុះ​ពិនិត្យ​ក្នុង​ដំណើរ​ការចាក់​វ៉ា​ក់សាំង​ជូន​ពលរដ្ឋ​ទូទៅ អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅ​សាលាបឋមសិក្សា​បាក់​ទូក ក្នុង​ខណ្ឌ​៧​មករា​។​

​លោកស្រី លី អាយ​លែ​ន បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ពាក់ ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សហការ​គ្នាបាន​យ៉ាង​ល្អ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ប្រជាពលរដ្ឋ ខណៈ​ប្រទេស​កម្ពុជា បានទទួល​វ៉ាក់សាំង​ជា​បន្តបន្ទាប់​។​

​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​សែ​ហ្វ បាន​ថ្លែងថា ក្នុងនាម​ជាសាក្សី​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា​នាពេលនេះ លោកស្រី​បាន​យល់ឃើញថា តាមរយៈ​យុទ្ធនាការ​នេះ កម្ពុជាបានធ្វើការ​សម្រេចចិត្ត​មួយ​យ៉ាង​ត្រឹមត្រូវ ការរៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បានល្អ រួម​ទាំង​ការ​ស្ម័គ្រចិត្ត​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត អាជ្ញាធរ​មូលដ្ឋាន និង​កិច្ចសហការ​ចូលរួម​ពី​ពលរដ្ឋ​ទទួល​ការចាក់​វ៉ា​ក់សាំង​ទៀត​នោះ សង្ឃឹមថាកម្ពុជាអាច​នឹង​ឆាប់​បាន​វិលត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​។​

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បញ្ជាក់​ថា យុទ្ធនា​ការបន្ត​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ក្នុង​ខណ្ឌ​ចំការមន ច្បារអំពៅ និង​ខណ្ឌ​ ៧​មករា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ មាន​វឌ្ឍន​ភាព​ល្អ ទាំង​ខាង​យោធា និង​ស៊ីវិល ដោយ​មានការ​ចូលរួម​ស្ម័គ្រចិត្ត​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់ ខណៈ​ចំនួន​វ៉ាក់សាំង អាច​គ្រប់គ្រាន់​សម្រាប់​ចាក់ ជូន​ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំងបី​នេះ​។​

​សេចក្តី​ជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ក្នុង​ខណ្ឌចំការមន ៧​មករា និង​ខណ្ឌ​ច្បារអំពៅ អាច​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​បាន សម្រាប់​ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា​នេះ រហូតដល់​ថ្ងៃទី​៧ ខែមិថុនា និង​ដូ​ស​ទី​២ នឹង​ចាប់ផ្តើម​ពីថ្ងៃ ទី​៨ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ជៀប សម្បត្តិ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm