វិស័យឯកជន ចុះកិច្ចសន្យាទិញស្រូវសរីរាង្គចំនួន១,២០០តោនពីសហគមន៍កសិកម្ម ខេត្តព្រះវិហារ

2023/08/24 10:54:06 pm        311

ព្រះវិហារ ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន១,២០០តោនពីសហគមន៍ កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនហ្គោលដេន រ៉ាយស៍ និងក្រុមហ៊ុនអេមរុ រ៉ាយស៍។

កិច្ចសន្យាទិញលក់ស្រូវសរីរាង្គ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ក្រោមវត្ដមានលោក អ៊ុក គឹមសាន អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ អង្គការដៃគូរអភិវឌ្ឍន៍ មន្ទីរ ពាណិជ្ជកម្មខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។

ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា សហភាព​សហគមន៍ កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងក្នុង​ព្រះរាជាណាចក្រ កម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥,៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកទាំង ០៧នៃខេត្តព្រះវិហារ ហើយទស្សនៈ វិស័យរបស់សហភាពគឺ “កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធរធារស់នៅ ប្រកបដោយ ភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ”។

សម្រាប់ពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយក្រុម ហ៊ុនហ្គោលដេនរ៉ាយស៍នឹងទទួលទិញស្រូវសរីរាង្គចំនួន ១,២០០តោន ពីសហគមន៍កសិកម្ម ចំនួន ០៧ ដែល​មានអ្នកផលិត ១,០០០គ្រួសារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ​នឹងទទួលទិញស្រូវ សរីរាង្គ​ប្រភេទស្រូវស ចំនួនប្រមាណ ១,០០០តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នក ផលិត ៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលបានចុះហត្ថលេខាកាលពី ខែមិថុនាកន្លងមកថ្មីៗនេះ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា បានឲ្យដឹងថា ឆ្នាំ ២០ ២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុង ខេត្តព្រះវិហារ។ លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វ ផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំ ទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បី នៅឆាកអន្ដរជាតិ។ ហើយទោះបែបនេះក្ដី ​លោកនៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំង អស់ សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាងណាត្រូវគោរពទៅតាមគោលការណ៍ កិច្ច សន្យា ពិសេសស្ដង់ដាសរីរាង្គ។

លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា រាជរដ្ឋាភិបាលបន្តវេន បាននឹងកំពុងសិក្សាលើការធ្វើពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដោយការនាំចេញផលិតផលកសិ កម្ម របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារពិភពលោក ហើយកសិកម្ម គឺនៅតែជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយខេត្តព្រះវិហារ គឺជាខេត្តគោលដៅនៃវិស័យកសិកម្ម។

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ បាន​អនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន ១០០,០៥៩ហិកតា ​និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុក ដាំ មានចំនួន ១០០,៣០១ ហិកតា លើផែនការ ៩៩,៨១៧ហិកតា ស្មើនឹង ១០០,៤៨%។ការបង្ករបង្កើនផល​ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ​និងដំណាំឈើហូបផ្លែ ​គិតត្រឹម ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តន៍បាន ៨៤,០៣៧ ហិកតា នៃផែនការ ៨២,៣១៥ ហិកតា ស្មើនឹង ១០២,០៩% ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm